សិល្បៈគំនូរ

សម្រស់ក្លោងទ្វាអង្គរធំ

By  | 

សម្រស់ធម្មជាតិដែលពោរពេញទៅដោយដើមឈើធំៗ និងវល្លិ៍ប្រទាក់ក្រឡាគ្នាបានផ្តល់ជាទេសភាពដ៏ស្រស់បំព្រងនៅតាមដងផ្លូវទៅកាន់ប្រាសាទនានានៅក្នុងទីក្រុងអង្គរនៃទឹកដីខេត្តសៀមរាប ជាផ្នែកមួយក្នុងការទាក់ទាញភ្ញៀវទេសចរដ៏គួរជាទីចាប់អារម្មណ៍។ ទន្ទឹមគ្នានោះ ក្លោងទ្វារនៃអង្គរធំដែលជាក្លោងទ្វាមានវ័យចំណាស់បន្តិចមែន ប៉ុន្តែសោភ័ណ្ឌភាពគឺមិនបាត់បង់ទៅណាឡើយ ថែមទាំងបានដើរតួនាទីជាក្លោងទ្វារស្វាគមន៏ភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិទៀតផង។ ខេត្តសៀមរាបជាទឹកដីនៃប្រាសាទជាច្រើនអមជាមួយទេសភាពដ៏ស្រស់ត្រកាលធ្វើឲ្យរាល់អ្នករាល់គ្នាដែលទៅដល់ទីនោះ អស់ទុក្ខកង្វល់នាំមកវិញនូវស្នាមញញឹម។ ចំពោះអ្នកដែលពុំធ្លាប់ទៅលេងប្រាសាទនៅទីនោះផ្ទាល់ អ្នកប្រាកដជាមិនខកបំណងឡើយបើអ្នកបានមកកំសាន្តនៅក្នុងទឹកដីមួយនេះ។

កញ្ញា អាត គីមអូន តូអង្គក្នុងរូបភាពមួយនេះគឺ តារាម៉ូដែលក៏ដូចជាអតីត Freshie Girl ជំនាន់ទី១៥  បានសំដែងចំណាប់អារម្មណ៍ថា គ្រាន់តែកញ្ញាបានទៅដល់ទីនោះភ្លាមវាធ្វើឲ្យអារម្មណ៏កញ្ញាស្រស់ស្រាយ និងត្រជាក់ភ្នែកជាមួយនឹងទេសភាពដែលនៅទីនោះផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ គ្រាន់តែកញ្ញាបានគ្រងនូវសម្លៀកបំពាក់កូនក្រមុំហើយឈរថតនៅនោះភ្លាម វាធ្វើឲ្យកញ្ញាមានអារម្មណ៏ថានាងដូចជាព្រះនាងដែលកំពុងឈរនៅទីកន្លែងមួយដែលពោរពេញទៅដោយធម្មជាតិដ៏ស្រស់បំព្រងដែលគ្រប់គ្នាប្រាថ្នាចង់ទៅ។ កញ្ញា គីមអូន ក៏បានសំណូមពរទៅដល់អ្នកធ្វើដំណើរកំសាន្តទាំងអស់ថា យើងគួរជួយថែរក្សាបរិស្ថានរបស់តំបន់ទេសចររបស់យើងទាំងអស់គ្នា និងព្រមទាំងអភិរក្សសម្បត្តិវប្បធម៌ជាតិដែលមានទាំងសម្បត្តិធម្មជាតិ និងសំណង់ប្រាសាទដែលជាកេរតំណែលរបស់ដូនតាខ្មែរដែលបានបន្សល់ទុកមក។

Photos by Anusa Photography