ជីវិតរស់នៅប្រចាំថ្ងៃ

The Last Dance នៃ The D22

By  | 

នៅលើអាគារភ្នំពេញជាន់ទី២២ មានភោជនីយដ្ឋាន និងបារមួយ ដែលអ្នកទៅទីនោះអាចគយគន់នូវទេសភាពដ៏ស្រស់ស្អាតនៃទីក្រុងភ្នំពេញបាន។ ទីនោះមានឈ្មោះថា​ TheD22ដែលបានបើកដំណើរការអស់រយៈពេលជាង៣ឆ្នាំទៅហើយ។ ដោយសារតែទីនោះមានផារសុខភាពល្អនិងផ្តល់ភាពងាយស្រួលក្នុងការធ្វើកិច្ចពិភាក្សាការងារ​ TheD22បានទទួលការគាំទ្រយ៉ាងច្រើនពីអ្នកជំនួញក្នុងស្រុក និងអន្តរជាតិ។ តែគួរឲ្យសោកស្តាយ នៅក្នុងគំរប់ខួប៣ឆ្នាំនិង៣ខែដែលត្រូវនឹងថ្ងៃទី២៩កញ្ញាកន្លងទៅនេះ ទីតាំងនោះត្រូវបញ្ឍប់ដំណើរការត្រឹមហ្នឹងតែម្តង។ យ៉ាងណាមិញនៅថ្ងៃនោះផងដែរ TheD22 ក៏បានរៀបចំនូវកម្មវិធីមួយហៅថា “The Last Dance” ដើម្បីជាការជប់លៀងចុងក្រោយ និងថ្លែងអំណរគុណទៅដល់អតិថិជនដែលតែងតែនិយមគាំទ្រទីនោះ។ ដោយមានការអញ្ជើញចូលរួមពីអ្នកសិល្បៈ និងអ្នកជំនួញជាច្រើនកុះករ គ្រប់គ្នាសុទ្ធតែបង្ហាញនូវភាពសោកស្តាយយ៉ាងខ្លាំងចំពោះការបិទនៃThe D22​ នេះ។ ក្នុងនោះក៏មានអ្នកដែលទើបនឹងស្គាល់D22ដែរ ដែលគាត់នឹកស្មានមិនដល់ថា វាជាលើកទីមួយហើយក៏ជាលើកចុងក្រោយសម្រាប់គាត់នៅទីនោះ។

The Last Dance of The D22

Photos: Bunthay Cheam