ជីវិតរស់នៅប្រចាំថ្ងៃ

The Dock​មានវត្តមាននៅកម្ពុជាហើយ

By  | 

ហាងគ្រឿងសមុទ្រដ៏ល្បីល្បាញប្រចាំនៅកណ្តាលទីក្រុងបាំងកកប្រទេសថៃនិងបណ្តាប្រទេសមួយ​ចំនួ​នទៀតនៅអឺរ៉ុបឈ្មោះថា The Dock​(ដឺដក់) បានមកដល់កម្ពុជាហើយ ដោយការសម្ពោធសាខាដំបូងរបស់ The Dockនៅកម្ពុជា បានប្រព្រឹត្តិទៅកាលពីថ្ងៃអាទិត្យ ទី២២ តុលា។

អ្នកដែលឧស្សាហ៏ឡើងចុះប្រទេសថៃ​ប្រហែលជាធ្លាប់បានលឺខ្លះៗហើយពីThe Dock The Dockត្រូវបានបង្កើតឡើងដំបូងបង្អស់នៅឯប្រទេសថៃ មកទល់នឹងពេលនេះភោជនីយដ្ឋានគ្រឿងសមុទ្រមួយនេះបានឈរជើងនៅប្រទេសថៃអស់រយៈពេល៥ឆ្នាំមកហើយ នេះបើតាមការអោយដឹងរបស់អ្នកគ្រប់គ្រងសាខាធំនៅប្រទេសថៃគឺកញ្ញា Samornrat។ មិនតែប៉ុណ្ណោះទេ The Dock ក៏បានឈានជើងចូលប្រឡូកក្នុងទីផ្សារនៅប៉ែកអឺរ៉ុបផងដែរ។ ជាក់ស្តែងក្រៅពីប្រទេសថៃ The Dockមានសាខានៅបណ្តាប្រទេសធំៗមួយចំនួនទៀតដូចជា អេស្ប៉ាញ អូស្រ្តាលី អ៊ីតាលី អាមេរិក ល។

កញ្ញា Yeeran អនុគ្រប់គ្រងសាខាធំនៅប្រទេសថៃបានអោយដឹងថា អ្វីដែលធ្វើអោយ The Dock ពិសេសខុសប្លែកពីហាងគ្រឿងសមុទ្រដទៃទាំងក្នុងប្រទេសថៃក្តីនិងក្នុងកម្ពុជាក្តីនោះគឺ The Dockប្រមូលផ្តុំគ្រឿងសមុទ្រមកពីជុំវិញពិភពលោក ដោយគ្រឿងសមុទ្រនីមួយៗត្រូវបានឆ្លងកាត់ការថែរក្សានិងជ្រើសរើសយ៉ាងស្វិតស្វាញដើម្បីធានាអោយបានថាគ្រប់គ្រឿងសមុទ្រដែលThe Dock ផ្តល់ជូនមានគុណភាពល្អលើសគេ។ ចំពោះរសជាតិវិញ Yeeranបានអោយដឹងថា The Dock ជ្រើសរើសការរក្សានូវរសជាតិដើមរបស់សត្វសមុទ្រតាមដែលអាចធ្វើទៅបាន ហើយចុងភៅអាជីពប្រចាំនៅThe Dockបានធ្វើការងារយ៉ាងល្អក្នុងការបន្ថែមរសជាតិទៅលើមុខម្ហូបនីមួយៗ។ រសជាតិម្ហូបនៅThe Dockមិនមែនមានតែ បែបថៃតែមួយមុខទេ ពោលគឺចុងភៅបានប្រើប្រាស់នូវគ្រឿងផ្សំប្រចាំប្រទេសមួយចំនួន​ដូចជាបារាំង អេស្ប៉ាញ អ៊ីតាលី និង អូស្រ្តាលី ជាដើម ដើម្បីអោយម្ហូបពីមួយមុខទៅមួយមុខមានរសជាតិប្លែកៗពីគ្នានិងសម្បូរបែប។

ទាំងនេះហើយដែលបានធ្វើអោយ The Dock ក្លាយជាភោជនីយដ្ឋានដ៏ល្បីមួយនៅប្រទេសថៃនិងនៅបណ្តាប្រទេសជាដៃគូផងដែរ។ ត្រលប់មកកាន់ការមកដល់របស់​ The Dockនៅកម្ពុជាវិញ គ្រប់យ៉ាងត្រូវបានធានាជូនដូចនៅតាមសាខាដទៃទៀតដែរ ដោយរាប់ចាប់តាំងពីការបម្រើជូនសេវាកម្មរបស់បុគ្គលិក បរិយាកាសក្នុងហាង រហូតដល់គុណភាពនិងរសជាតិម្ហូបនិមួយៗ រួមទាំងតម្លៃផងដែរ។  ដូច្នេះហើយសម្រាប់អ្នកដែលចូលចិត្តញុំគ្រឿងសមុទ្រទាំងឡាយ មិនចាំបាច់ឡើងយន្តហោះដើម្បីគ្រាន់តែទៅញុំអាហារនៅThe Dockនាំតែខាតពេលនោះទេ។

ឥឡូវនេះThe Dock សាខាភ្នំពេញបើកទ្វារស្វាគមន៏ពីពេលព្រឹកដល់យប់ម៉ោង១១ ដែលមានទីតាំងស្ថិតនៅ សង្កាត់បឹងកេងកង១ ផ្ទះលេខ២៥៣ ផ្លូវប៉ាស្ទ័រ(៥១)។