ព័ត៌មាន ប៉ុប

Ting Tong ម្ចាស់បទសម្បត្តិរដ្ឋខេមរាកំពុងតែ…

By  | 

អ្នកចម្រៀងសម្លេងដ៏ក្រអួនក្រអៅ លោក​ ឈិត សុវណ្ណនិមិត្ត​ ដែលគេស្គាល់ជាទូទៅថាTing Tongនោះ កំពុងទទួលបានប្រជាប្រិយភាពពីសំណាក់អ្នកគាំទ្រទាំងខ្មែរនិងបរទេសច្រើន តាមរយៈបទថ្មីរបស់លោក ដែលមានចំណងជើងថា សម្បត្តិរដ្ឋខេមរា។ ថ្មីៗនេះ លោកក៏បានយកចម្រៀងមួយបទនេះទៅច្រៀងសំរាប់តំណាងឲ្យប្រទេសកម្ពុជាក្នុងកម្មវិធី I Sing World នៅឯប្រទេសមីយ៉ាន់ម៉ា។ លទ្ធផលដ៏គួរឲ្យភ្ញាក់ផ្អើលនោះ គឺTing Tong បានឈ្នះមៃដៃមួយត្រលប់មកវិញ។ ហើយសំរាប់លើកទី២ លោកបានទៅចូលរួមច្រៀងនៅឯប្រទេសហ្វីលីពីន ដែលជាកិច្ចប្រជុំខួបលើកទី ៥១ នៃ ASEAN ហើយដែលជាកម្មវិធី ASEAN Music Festival ហើយលោកបានទៅតំណាងឲ្យប្រទេសកម្ពុជាជាមួយនឹងកញ្ញា ចំរើន សុភាដោយសារសម្លេងដ៏ធ្ងន់តែបង្កប់នូវភាពទន់ភ្លន់របស់Ting Tong គួបផ្សំជាមួយនឹងអត្ថន័យដែលរៀបរាប់ពីសម្បត្តិវប្បធម៌នៅក្នុងស្រុកខ្មែរ បង្កើតបានជាភាពលន្លង់លន្លោចនៅក្នុងបទចម្រៀង ធ្វើឲ្យរាល់អ្នកស្តាប់ជក់ចិត្តដិតអារម្មណ៍យ៉ាងខ្លាំង។ វាជាមោទនភាពមួយដែលក្នុងនាមជាកូនខ្មែរទៅតំណាងប្រទេសហើយ បានបន្សល់ទុកនូវកេរ្តិ៍ឈ្មោះ និងកិត្តិនាមដ៏ល្អមួយសម្រាប់ប្រទេសខ្មែរ។

ក្នុងវ័យ២៤ជិតចូល២៥ឆ្នាំ និមិត្តស្ថិតនៅក្នុងគ្រួសារដែលមានឪពុកម្តាយជាអ្នកសិល្បៈករ និង សិល្បៈការនីផ្នែកតន្ត្រីបុរាណ។ និមិត្តចាប់ផ្តើមរៀនថ្នាក់បឋមសិក្សានៅសាលាទួលគោកហើយបញ្ចប់ថ្នាក់វិទ្យាល័យនៅវិទ្យល័យឥន្រ្ទទេវីហើយបន្តសកលវិទ្យាល័យ២ទៀតគឺជាតិគ្រប់គ្រងផ្នែកធនាគារនិងអក្សរសាស្រ្តអង់គេ្លសនៅ ICE(Institute Cambodia of Education)។ លោកអ្នកច្បាស់ជាឆ្ងល់ហើយថាហេតុអ្វីបានជារៀនជំនាញផ្សេងទេ តែបែរជាក្លាយជាអ្នកសិល្បៈទៅវិញ?

ជាការពិតណាស់ចំណង់ចំណូលចិត្តរបស់មនុស្សអាចនឹងមានការផ្លាស់ប្តូរតាមកាលៈទេសៈនិងមជ្ឈដ្ឋានជុំវិញខ្លួន។ សម្រាប់និមិត្តវិញ ដោយសារតែការស្រលាញ់វិស័យសិល្បៈស្រាប់ និងទទួលឥទ្ធិពលពីឳពុកម្តាយទៀតនោះ បើទោះបីជាកំពុងសិក្សាក្នុងវិស័យផ្សេងក៏ដោយ ក៏Ting Tong នៅតែឆ្លៀតពេលទំនេរធ្វើនូវអ្វីដែលខ្លួនចូលចិត្ត។ គិតមកដល់សព្វថ្ងៃ លោកបានប្រលូកក្នុងវិស័យសិល្បៈតាំងពីតូចមក ដូចជាចូលរួមប្រកួតក្នុងកម្មវិធីក្លឹបកុមារផ្សេងៗ ជាបេក្ខភាពក្នុងកម្មវិធីយុវតារាកាលពីឆ្នាំ២០០៩ ។ក្រៅពីសិល្បៈចម្រៀង Ting Tong ក៏មានដុងខាងពិធីករផងដែរ ដែលលោកបាននិយាយក្នុងកម្មវិធីធំៗមួយចំនួនដូចជាការប្រគុំតន្ត្រីសប្បុរសធម៌មិត្តយើងជាដើម។ មកនថែមតែប៉ុន្នោះលោក TingTong និង មិត្តភក្តិ២ នាក់បានចូលរួមដៃគ្នាបានបើកហាងកាហ្វេតូចមួយឈ្មោះថា «កាហេ្វសិស្សច្បង» ដែលមានទីតាំងនៅជាប់របងសាលាឥន្រ្ទទេវី។

ក្នុងដើមឆ្នាំ២០១៨ នេះ និមិត្តក៏បានចូលរួមសម្តែងក្នុងរឿងភាគមួយដែលសូមមិនទាន់បញ្ចេញឈ្មោះ ហើយនឹងមានចេញផ្សាយតាមកញ្ចក់ទូរទស្សន៍ក្នុងពេលឆាប់ៗនេះទៀតផង។ «ខ្ញុំខិតខំព្យាយាមធើ្វការលើវិស័យនេះខ្លាំងណាស់ដោយហេតុថាខ្ញុំស្រលាញ់ខ្លាំង!»នេះជាសម្តីមួយរបស់និមិត្តបន្ថែមទៅលើរាល់ការងារសិល្បៈដែលលោកធ្លាប់បានប្រឡូក។ ក្រៅពីការងាររៀបរាប់ខាងលើ សព្វថ្ងៃនេះ និមិត្តក៏មានបើកហាងកាហ្វេតូចមួយឈ្មោះ កាហ្វេសិស្សច្បង ដែលតែងតែជាកន្លែងប្រមូលផ្តុំមិត្តភក្តិជាអ្នកស្រលាញ់សិល្បៈពីគ្រប់ផ្នែក ជុំគ្នាកំសាន្តជាមួយតន្រ្តី។ មិនតែប៉ុណ្ណោះ សម្រាប់ថ្ងៃខាងមុខ លោកចង់បង្កើតជាភ្នាក់ងារ រឺក្រុមមួយដែលបង្ហាត់បង្រៀនចម្រៀងខ្មែរ ទាំងបុរាណ និងសម័យ ដើម្បីឲ្យមានតុល្យភាព​ និងចូលរួមអភិរក្សសិល្បៈបុរាណខ្មែរជាពិសេស។

TingTong with his lovely mother

TingTong representing Cambodia in the Asia Pacific Music Festival in Myanmar

Run Syra and TingTong

Sophea Chamroeun and TingTong preparing to join the ASEAN Music Festival in Philippine

TingTong doing the MC with the other artists in the មិត្តយើង concert

TingTong new and small business called Senior Cafe

TingTong singing with Laura Mam at Rokku

TingTong ឈ្នះពានមកប្រទេសកម្ពុជាវិញ

TingTong, Marianne and Daya doing a new TV show

TingTong in the studio

សម្បត្តិរដ្ឋខេមរា – Ting Tong -និមិត្ត ft. Van Chesda វណ្ណ ចេស្តា

*សម្បត្តិរដ្ឋខេមរា- គឺជាស្នាដៃថ្មីដែលនិពន្ធឡេីងជាបទគោ…

Posted by TingTong-និមិត្ត on Wednesday, April 19, 2017