ព័ត៌មាន ប៉ុប

នៅក្នុងឆ្នាំ2018នេះ តើកញ្ញា Dy Sonita នឹងមានអ្វីប្លែកជូនទស្សនិជន?

By  | 

ថ្មីៗនេះ តារាក្មេងរូបស្រស់ សម្បុរស្រអែម កញ្ញា Dy Sonita បានកំពុងតែមានភាពមមាញឹកយ៉ាងខ្លាំងក្នុងការថតរឿងភាគទី២ របស់ផលិតកម្មរ៉ក ដែលមានចំណងជើងថា «ហេតុអ្វី» ។ កញ្ញាបានប្រាប់មកកាន់The Lxc ថា «ហេតុអ្វី» ជាសាច់រឿងដែលធ្លាប់បានថតម្តងរួចមកហើយកាលពីឆ្នាំ 2014 ហើយចំពោះ សាច់រឿងភាគទី២នេះគឺ កំពុងតែថតបាន 80%ហើយ។ កញ្ញាបានបន្តទៀតថា វាពិតជាមានភាពលំបាកមែនទែនក្នុងការថតសាច់រឿងមួយនេះ ពីព្រោះមិនមានឈុតណាមួយដែលស្រួលនោះទេ។ ជាពិសេសគឺ កញ្ញាត្រូវថតនៅក្នុងគុក និងមានឈុតលំបាកជាច្រើនផ្សេងៗទៀត។ មិនត្រឹមតែប៉ុណ្ណោះកញ្ញាបាន បញ្ចាក់ទៀតថា ទោះបីជាក្នុងសាច់រឿងភាគ២នេះមានភាពលំបាកខ្លាំងក៏មែនពិត ក៏កញ្ញាមិនរុញរា និង ថតដោយភាពសប្បាយរីករាយ ពីព្រោះ«ហេតុអ្វី» ជារឿងដែលធ្វើឲ្យទស្សនិកជនគ្រប់បណ្ដាលស្រទាប់ ស្គាល់កញ្ញាថា ជាតារាខ្មែរមួយរូបដែលនៅក្នុងស្រទាប់សិល្បៈ។ កាន់តែពិសេសនោះ គឺមាន Director និងក្រុមការងារល្អ ដែលធ្វើឲ្យការថតមានភាពល្អរលូន សុីចង្វាក់គ្នា ដោយគ្មានបញ្ហា។ ទន្ទឹមគ្នានេះ កញ្ញាបាននិយាយថា កញ្ញាពិតជារំពឹងខ្ពស់មែនទែន ចំពោះភាពយន្តមួយនេះ ថានិងមានការគាំទ្រច្រើនពីទស្សនិជន និងធ្វើឲ្យកញ្ញាកាន់តែមានឈ្មោះបោះសំលេងបន្ថែមទៀត។  គួរបញ្ចាក់ផងដែរថា កញ្ញា Dy Sonita បានថតនៅខ្សែរភាគយន្តធំៗជាច្រើនរួចមកហើយ មិនថាសម្រាប់ផលិតករក្នុងស្រុកឫក៏ក្រៅស្រុកនោះទេ ដូចជារឿង « First they killed my father » ដែលដឹកនាំដោយអ្នកស្រី Angelina Julie និងខ្សែរភាពយន្តដែលមានឈ្មោះថា «King of selfie » របស់ផលិតកម្ម Khmer Mekong ដែលមានគំរោងចាក់ផ្សាយនៅក្នុងខែមិនាខាងមុននេះ និងធ្វើការសម្ភោធនៅថ្ងៃទី26ខែកុម្ភៈ នៅឯ Major cineplex។