ជីវិតរស់នៅប្រចាំថ្ងៃ

បវរកញ្ញា​វៀតណាមឆ្នាំ ២០១៣គ្រងឈុតអប្សរាខ្មែរ

By  | 

ស្ថិតនៅក្នុងឈុតអប្សរាខ្មែរ បវកញ្ញាវៀតណាមបង្អួតសម្រស់របស់ខ្លួនទៅកាន់អ្នកគាំទ្រ។ កញ្ញា ធីង ធី ម៉ៃ (Truong Thi May) គឺជាអតីត កញ្ញឯករបស់វៀតណាម( Miss Universe Vietnam 2013) ដែលតំណាងឲ្យប្រទេសវៀតណាមទៅចូលរួមប្រកួតបវកញ្ញាពិភពលោក នៅក្នុងទីក្រុងម៉ាកាវ កាលពីឆ្នាំ២០១៣។

នាពេលថ្មីៗនេះ យើងបានឃើញរូបភាពប៉ុន្មានស្លឹករបស់កញ្ញាឯករូបនេះ ក្រងនូវឈុតអប្សរាខ្មែរ ប្រកបដោយរូបភាពស្រស់ស្អាត ​ទន់ភ្លន់ស្ទើរតែដូចជានារីខ្មែរ​ ជាហេតុធ្វើអោយអ្នកដែលបានមើលរូបនេះហើយគិតថា នាងជាជនជាតិខ្មែរ។  តែតាមការពិត​ កញ្ញាធីង ធី ម៉ៃ(Truong Thi May) គឺជាកូនកាត់ខ្មែរវៀតណាមម្នាក់ ដែលបានកើតនៅប្រទេសកម្ពុជា រាជធានីភ្នំពេញ​ និងបានធំឡើងនៅខេត្តបាក់លីវ ដែលហៅជាភាសាខ្មែរថា (ព្រៃជាប់) ប្រទេសវៀតណាម ក្នុងចំណោម​ បងប្អូន កម្ពុជាក្រោមផ្សេងទៀត​ ដែលរស់នៅទីនោះ។​​

ក្នុងនោះផងដែរ កញ្ញា ធីង ធី ម៉ៃ(Truong Thi May)អាចនិយាយបានបីភាសា គឺភាសាខ្មែរ​ វៀតណាម និងអង់គ្លេសបានយ៉ាងស្ទាត់ជំនាញ។ ចំណែកឯភាសាខ្មែរនាងបានរៀនពីម្តាយរបស់នាង។ មិនត្រឹមតែប៉ុណ្ណោះនាងក៏បានរៀនពីប្រពៃណីវប្បធម៌របស់ខ្មែរថែមទៀតផង ដែលនាំអោយកូនកាត់ខ្មែរវៀតណាមរូបនេះបានយល់ពីប្រពៃណីរបស់ខ្មែរបានកាន់ច្រើន។ កូនកាត់ខ្មែរវៀតណាមរូបនេះ ក៏មានឈ្មោះខ្មែរ ថា «រស្មី»ផងដែរ។