ជីវិតរស់នៅប្រចាំថ្ងៃ

តារាថៃលោកម៉ាកព្រីន( Mark Prin ) នឹងមកដល់ប្រទេសកម្ពុជាឆាប់ៗនេះ

By  | 

តារាសម្តែង និងជាតារាចម្រៀងប្រចាំប្រទេសថៃ លោក ម៉ាកព្រីន( Mark Prin )ដែលកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រនៅក្នុងប្រទេស និងក្រៅប្រទេស នឹងធ្វើដំណើរមកដល់ប្រទេសកម្ពុជានៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ខាងមុខនេះហើយ។

គួរបញ្ជាក់ផងដែរ តួឯកប្រុសនៅក្នុងរឿងរលកជីវិតរូបនេះនឹងមកធ្វើការចូលរួមសម្ពោធហាងសម្លៀកបំពាក់មួយដែលសិ្ថតនៅផ្សារទំនើបអ៊ីអនសែនសុខជាន់ផ្ទាល់ដី នេះបើយាងតាមផេកហាងលក់សម្លៀកបំពាក់ ស៊ុបផើលដ្រាយ(Superdry)ផ្ទាល់តែម្តង។

ក្នុងឪកាសនេះផងដែរក៏ជាឱកាសដល់អ្នកគាំទ្ររបស់លោកនៅកម្ពុជាផងដែរដើម្បីជួប និងថតរូបទុកជាអនុស្សាវរីយ៍ជាមួយលោកផ្ទាល់។

គួរម្លឹកផងដែរថា នេះមិនមែនជាលើកទីមួយទេដែលតារាថៃរូបនេះធ្វើដំណើរមកកាន់ប្រទេសកម្ពុជា គឺលោកធ្លាប់មកម្តងរួចមកហើយគឺមកជាមួយនឹងគូរសង្សាររបស់លោក៕