ព័ត៌មាន ប៉ុប

តារាសម្តែងស្រុកខ្មែរ បង្អួតសម្រស់គ្នាលើទឹកដីខេត្តមណ្ឌលគិរី

By  | 

មិត្តៗនារីភាគច្រើនតែងតែប្រាថ្នាចង់បាននូវកម្រងរូបភាពស្អាតៗ នៅកន្លែងដែលមានទេសភាពស្រស់ត្រកាលជាមួយនឹងមិត្តសំលាញ់របស់ខ្លួនមុនពេលថ្ងៃអាពាហ៍ពិពាហ៍របស់ខ្លួនចូលមកដល់។ ដូចជាពេលថ្មីៗនេះ កញ្ញា ដួង លីនដា កញ្ញា ទេពី កញ្ញា ម៉ារីលីន អ្នកនាង រ៉ូ​ ចាន់ដារ៉ា អ្នកនាង យ៉ាន ស្រីពេជ្រ និងកញ្ញា ដាលីស ដែលជាមិត្តជិតស្និតនឹងគ្នាជាយូរឆ្នាំមកហើយនោះ បានបង្ហាញសម្រស់ដ៏ស្រស់ស្អាតរបស់ពួកគេនៅលើទឹកដីខេត្តមណ្ឌុលគិរី ដែលជាតំបន់ធម្មជាតិសាកសមបំផុតសម្រាប់ថតរូប ជាពិសេស Pre-wedding។

ទេសភាពស្រស់ស្អាតហ៊ុំព័ទ្ធទៅដោយធម្មជាតិគួបផ្សំនឹងសម្រស់របស់កញ្ញាទាំង៦រូប បានធ្វើឲ្យមិត្តៗក្នុងបណ្តាញសង្គមហ្វេសបុក មានភាពច្រណែន និងចង់បានឪកាសបែបនេះជាមួយមិត្តភក្តិរបស់ខ្លួនដែរ។ តោះ! មកទស្សនាកម្រងរូបភាពស្អាតៗរបស់ពួកគេ ទាំងអស់គ្នាបន្តិចទៅមើល៖