ព័ត៌មាន ប៉ុប

តើអ្វីទៅដែលអតីតបវរកញ្ញា Miss Global Cambodia កម្ពុជាតែងតែស្រមៃចង់បាន?

By  | 

ប្រិយមិត្តភាគច្រើនច្បាស់ជាស្គាល់ និងដឹងហើយថា កញ្ញា  So Enna ជាអតីតបវរកញ្ញា Miss Global តំណាងឲ្យប្រទេសកម្ពុជាកាលពីឆ្នាំ២០១៦។ ថ្មីៗនេះកញ្ញាបានបង្ហោះសារមួយ ដែលរៀបរ៉ាប់អំពីក្តីស្រមៃកញ្ញាតែងតែរំពឹងចង់បាន នៅពេលដែលកញ្ញាធ្វើដំណើរទៅខេត្តសៀមរាបម្តងៗ នៅលើបណ្តាញសង្គមហេ្វសបុក។

«រៀងរាល់ពេលដែលនាងខ្ញុំបានទៅទស្សនាប្រាសាទអង្គរវត្ត​ អ្វីដែលនាងខ្ញុំចាប់អារម្មណ៍ជាងគេ គឺ​ម្កុដនៃតួអង្គអប្សរាដែលមានលក្ខណៈខុសៗគ្នា​ទាំងអស់។នាងខ្ញុំធ្លាប់ស្រម៉ៃថាម្កុដទាំងអស់នោះនឹងមានរូបរាងពិតប្រាកដ ហើយនៅថ្ងៃណាមួយនាងខ្ញុំនឹងបានគ្រង។ ឥឡូវនេះបានចេញជារូបរាងបណ្តើរៗហើយ ដែលពិតជាធ្វើអោយនាងខ្ញុំមានអារម្មណ៏ដូចបានត្រលប់ទៅអតីតកាល នាសម័យអង្គរ នៅពេលដែលនាងខ្ញុំគ្រងមកុដទាំង៥នេះ។ សូមចូលរួមថែរក្សានិងអភិរក្សសម្បត្តិវប្បធម៌ ប្រពៃណីខ្មែរយើង!» នេះជាសារដែលបង្ហោះដោយកញ្ញា Enna។

ទន្ទឹមនឹងភាពស្រស់ស្អាតដ៏ទាក់ទាញរបស់កញ្ញា គួបផ្សំនឹងម៉ូតម្កុដបុរាណខ្មែរដែលពោរពេញទៅដោយក្បាច់រចនាយ៉ាងសម្រិតសម្រាង បានធ្វើឲ្យកញ្ញាមានសម្រស់កាន់តែស្រស់ស្អាតថែមមួយកម្រឹតទៀត ពោលគឺដូចជាទេពធិតានាសម័យអង្គរអញ្ចឹង។