ព័ត៌មាន ប៉ុប

សកម្មភាពខ្លះៗរបស់រឿងខ្មែរថ្មីមួយ ចំណាយទុនរហូតដល់៦ម៉ឺនដុល្លារ

By  | 

ខ្សែភាពយន្តរន្ធត់ខ្នាតធំរបស់ផលិតកម្ម មាតុចក្រហ្វីលម៍ ដែលមានចំណងជើងថា «ទារុណកម្មខ្មោច» មានចូលរួមសម្តែងដោយអតីត Freshie កញ្ញា សួង ស៊ីធឿន និងលោក ឈឹម សក្កដា។ ដោយសារតែមានការបង្ហោះនៅលើបណ្តាញសង្គមហ្វេសបុករបស់កញ្ញា ស៊ីធឿន និង អ្នកនាង ចន ច័ន្ទលក្ខិណា អំពីឈុតក្រោយឆាកមួយចំនួន បានកំពុងរំជួលចិត្តប្រិយមិត្តឲ្យរឹតតែចង់តាមដានទស្សនាតែម្តង។

ជាពិសេស «ទារុណកម្មខ្មោច» ជាខ្សែភាពយន្តដែលតួអង្គឯកទាំងពីរសម្តែងជាមួយគ្នាជាលើកដំបូង ថែមទាំងជាសាច់រឿងខ្មែរដំបូងដែលកញ្ញា សួង ស៊ីធឿន ដើរតួរជានារីស្លូតបូត ហើយត្រូវបានគេធ្វើបាបយ៉ាងដំណំផងដែរ។

គួរបញ្ចាក់ផងដែរថា នេះជាខ្សែភាពយន្តទី២ ហើយដែលអ្នកនាង ចន ច័ន្ទលក្ខិណា និង លោក ហ៊ុយ យ៉ាឡេង ចាប់ដៃគូគ្នាដឹកនាំសាច់រឿង បន្ទាប់ពីរឿង«ធ្មប់»។

មិនត្រឹមតែប៉ុណ្ណោះកញ្ញា ស៊ីធឿនបានប្រាប់មកកាន់ The LXC ថា៖ « ក្នុងរឿងនេះ ខ្ញុំជាតួអង្គស្រី ដាលីស ដែលមានចរឹតស្លូត គឺស្លូតពេកដល់ថ្នាក់គេធ្វើបាបរហូតស្លាប់។ សាច់រឿងនេះ គឺអាថ៍កំបាំងច្រើន ដែលអាចនិយាយថាមានឈុតខ្លះអ្នកទស្សនាអាចនឹងដាច់ចង្កេះក៏ថាបានដែរ។ ទោះបីថារឿងនេះត្រឹមតែថតបាន៤០%មែន តែខ្ញុំពិតជាចង់ឲ្យចាក់បញ្ចាំងក្នុងពេលឆាប់ៗនេះណាស់ ព្រោះខ្ញុំគ្រាន់តែអានសាច់រឿង គឺចង់មើលទៅហើយ ចុះទំរាំជាខ្សែភាពយន្តផ្ទាល់ទៀត អ្នកទាំងអស់គ្នាគិតទៅមើលល្អមើលយ៉ាងណា។»

កុំឲ្យយូរ ក្រលេកមកទស្សនាកម្រងរូបភាពខ្លះៗអំពីរឿងនេះទាំងអស់គ្នា៖