ជីវិតរស់នៅប្រចាំថ្ងៃ

នីកូ និងពេជ្រ សូលីកា ចាប់ដៃគ្នាជួបអ្នកគាំទ្រក្នុងពេលឆាប់ៗនេះ

By  | 

មួយរយៈក្រោយនេះដោយទទួលបានការសរសើរពីសំណាក់អ្នកគាំទ្រជាច្រើនក្នុងការសម្តែង និងច្រៀងរួមគ្នាតាមរយៈបទលាក់បាំងរួចមក លោកនីកូ និងកញ្ញា ពេជ្រ សូលីកា បានធ្វើអោយអ្នកគាំទ្រពេញចិត្តនៃការត្រឡប់មកសម្តែងរួមគ្នាជាថ្មីនេះណាស់ បើទោះបីជាខាតសម្តែងរួមគ្នាជាយូរឆ្នាំ ក៏អ្នកទាំងពីរនូវតែទទួលការស្រលាញ់ដដែល ក្រោយពីកញ្ញាពេជ្រ សូលីកាបានផ្អាកពីសិល្បៈអស់រយៈពេលច្រើនឆ្នាំ។

ដោយទទួលបានការស្រលាញ់ និងចង់អោយអ្នកទាំងពីរសម្តែងជាមួយគ្នាអោយច្រើនពីសំណាក់អ្នកគាំទ្ររបស់ខ្លួនមក ពេលនេះលោកនីកូ និងកញ្ញាពេជ្រ សូលីកា បានចាប់គ្នាសម្តែងរឿងភាគខ្លីដើម្បីជាកាដូដល់អ្នកគាំទ្ររបស់ខ្លួន។ រឿងនេះផងដែរមានចំណងជើងថា កំលោះសក់ផ្សិតវគ្គ២ដែលនឹងមានក្នុងពេលឆាប់ៗខាងមុខនេះ និងជាការផលិតរបស់ក្រុមហ៊ុនGATSBY។  

គួររម្លឹកផងដែរថា រឿងនេះធ្លាប់សម្តែងរួចម្តងហើយគឺវគ្គ១ តួឯកស្រីសម្តែងដោយកញ្ញាស៊ិន យូប៊ីន ហើយក៏ទទួលបានការគាំទ្រជាច្រើនផងដែរ។  រីឯរឿងកំលោះសក់ផ្សិតភាគ២នេះ តួឯកស្រីសម្តែងជំនូសវិញដោយកញ្ញា ពេជ្រ សូលីកាហើយបើចង់ដឹងថាសាច់រឿងភាគថ្មីនេះយ៉ាងណាកុំភ្លេចចាំតាមដានទាំងអស់គ្នា៕