ជីវប្រវត្តិ

យុវតីខ្មែរម្នាក់ស្ទាក់ស្ទើរចិត្តព្រោះមិនសូវមានការគាំទ្រពីប្រជាជនខ្មែរនាពេលបច្ចុប្បន្ន

By  | 

យុវតី ឈៀ សុជាតាដែលទើបតែបញ្ចប់ថ្នាក់វិទ្យាល័យមានគំនិតចង់បង្កើតសៀវភៅត្លុកដែលមាន ស្នាដៃគំនូរដែលពាក់ ព័ន្ធនឹង រឿងព្រេងនិទានខ្មែរដើម្បីធ្វើការបោះពុម្ពផ្សាយជាសាធារណៈ ប៉ុន្តែនៅមានចិត្តស្ទាក់ស្ទើរនៅឡើយ ព្រោះតែការ គាំទ្រ សិល្បៈគំនូរនៅមានកំរិតក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន ព្រមទាំងបទពិសោធន៍ក្មេងខ្ចី ក្នុង វិស័យមួយនេះ។

សុជាតា ដែលមានឈ្មោះហៅក្រៅថា អប្សរា (Apsvra)បានប្រាប់ The LXC ថាមូលហេតុដែលនាងចង់បង្កើត សៀវភៅ មានរូបគំនូរជារឿងព្រេងនិទានខ្មែរនោះគឺ ព្រោះនាងយល់ថារឿងទេវកថារបស់ខ្មែរជាច្រើន គឺពិតជាគួរឲ្យចាប់អារម្មណ៍ ណាស់ ប៉ុន្តែរឿងទាំងនោះមានតែក្នុងការស្រមើលស្រម៉ៃតែប៉ុណ្ណោះពុំទាន់មានចេញជាសិល្បៈគំនូរដែល មានមនោ សញ្ចេតនា និងគួរឲ្យទាក់ទាញនៅឡើយទេ។ មិនត្រឹមតែប៉ុណ្ណោះ សៀវភៅដំបូងដែលនាងមានគម្រោងបោះ ពុម្ពនៅថ្ងៃអនាគតនោះគឺពាក់ព័ន្ធនឹងរឿងដែលស្រង់ចេញពីរឿង កបិលមហាព្រហ្មដែលជារឿងព្រេងនិទានខ្មែរ។

យុវតីខ្មែរដែលចំណាយពេលជាច្រើនឆ្នាំរបស់នាងជាមួយ ខ្មៅដៃ ទីកជក់ និងកម្មវិធីកែរូបភាពម្នាក់នេះ បាននិយាយថា ការគូររូបនិងការផាត់ពណ៍គឺជាជំនាញមួយដែលនាងខិតខំប្រឹងដើម្បីឲ្យវាមានវត្តមាននៅស្រុកខ្មែរដោយកូនខ្មែរផ្ទាល់ ហើយអ្វីដែលជំរុញទឹកចិត្តរបស់នាងឲ្យរឹតតែចង់គូរគំនូរទៀតនោះគឺសិល្បៈករគំនូរបរទេសល្បីៗដូចជា Scott Williams, Jim Lee និង Leslie Hung។

ក្នុងការគូររូបគំនូរនិមួយៗរមែងតែងមានឧបសគ្គ ដូចគ្នានេះផងដែរយុវតីម្នាក់នេះពិបាកក្នុងការគូររូបអគារ ការផាត់ ឲ្យស៊ីនឹងរូកគំនូរ និងគូររូបសត្វមួយចំនួន។ ប៉ុន្តែបើទោះបីជាយ៉ាងណាក៏ដោយក៏នាងមិនបោះបង់វាដែរ នាងតែងតែអនុវត្តវា ជារឿយៗព្រមនាងគិតការអនុវត្តជាផ្លូវដែលជួយនាងល្អបំផុត។

នាពេលថ្មីៗនេះនាងបានយកស្នាដៃគំនូររបស់នាងទៅដាក់តាំងពិព័រណក្នុងកម្មវិធីពិព័រណ សេចក្តីស្រឡាញ់ដែលត្រូវបាន ហាមឃាត់ (Forbidden Love) ដែលពិព័រណនេះមានការចូលរួមពីសិល្បៈវ័យក្មេង៨រូបក្នុងការដាក់តាំង ស្នាដៃសិល្បៈគំនូរ របស់ខ្លួន។ ក្នុងចំណោមសិល្បៈទាំង ៨រូបគឺមានសិល្បៈករនារីតែ២រូបតែប៉ុណ្ណោះគឺ Apsvra និង សិល្បៈករ ១២/១២ និងសិល្បៈករបុរស៦រូបទៀតដូចជា The Divido, Chaos, Mariune, Penkuro, The Sokheng និង Kakada ។ ស្នាដៃដែល Apsvra យកទៅបង្ហាញនោះមានឈ្មោះថា ការចាប់ផ្តើម (Beginning) ដែលជារូបជាការជួបគ្នាដំបូងរបស់ ហនុមាន និងនាងសុវណ្ណមច្ចាដែលបង្ហាញពីភាពមិនជោគជ័យក្នុងស្រឡាញ់គ្នារបស់ពួកគេ។

តែបើទោះបីជាយ៉ាងណាក៏ដោយក៏អប្សរានៅតែមិនអស់សង្ឈឺមនោះទេ ព្រោះនាងរំពឹងទុកថានឹងមានការផ្លាស់ប្តូរការគិតក្នុងសង្គមខ្មែរនាពេលអនាគត៕