ជីវិតរស់នៅប្រចាំថ្ងៃ

សកម្មភាពដ៏មមាញឹករបស់កំពូលតារាកម្ពុជាក្នុងការសមសម្តែងសម្រាប់រាត្រីដ៏អស្ចារ្យរបស់ខ្មែរ

By  | 

សិល្បៈករសិល្បៈការនីខ្មែរកំពុងតែមានភាពមមាញឹកយ៉ាងខ្លាំងក្នុងការហាត់សមសម្តែងសម្រាប់ការប្រារព្ធពិធីអបអរសាទរខួប១០ឆ្នាំ និងខួប១ឆ្នាំនៃការដាក់បញ្ចូលប្រាសាទព្រះវិហារ និងប្រាសាទតំបន់សំបូរព្រៃគុកជាសម្បតិ្តបេតិកភណ្ឌពិភពលោក ដែលបានធ្វើឡើងនៅល្ងាចថ្ងៃទី ១៥ ខែកក្តដានេះ នៅក្នុងបរិវេនពហុកីឡាដ្ឋានជាតិអូឡាំពិក។ គោលបំណងគឺដើម្បី រំលឹក និងដឹងគុណ ទៅដល់បុព្វបុរសខ្មែរដែលបានបន្សល់ទុកនៅសម្បិត្តដ៏មហាអស្ចារ្យ  នេះសម្រាប់កូនចៅជំនាន់ក្រោយ។

គួរបញ្ចាក់ថា កម្មវិធីដ៏ឱឡារិកនេះបានប្រារព្ធឡើងជារៀងរាល់ឆ្នាំនិងមានការចូលរួមក្រោមអធិបតីភាពសម្តេច អគ្គមហាសេនាបតីតេជោហ៊ុនសែន និងសម្តេចកិត្តព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ប្រធានកាកបាទក្រហមកម្ពុជា និង មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ និង សិស្ស និស្សិត រ៉ាប់ពាន់អ្នកទៀតផង។ តោះមកទស្សនាការហាត់សមសម្តែងរបស់ពួកគាត់ទាំងអស់គ្នា៖