ជីវិតរស់នៅប្រចាំថ្ងៃ

សម្រស់តារាស្រីខ្មែរ៦ដួងនៅតែស្រស់ស្អាតបើទោះបីជាមានកូនហើយ

By  | 

ជាទូទៅគេយល់ឃើញថា ទោះបីជាមានសម្រស់ស្រស់ស្អាតពេលមិនទាន់មានកូនយ៉ាងណាក៏ដោយ ក៏គង់តែបាត់បង់ភាពស្រស់ស្អាតទាំងនោះបន្តិចដែរបន្ទាប់ពីពេលសម្រាលកូនរួច ក៏ប៉ុន្តែផ្ទុយទៅវិញតារាស្រីខ្មែរទាំង៦ ដួងខាងក្រោមនេះ នៅតែរក្សាសម្រស់បានយ៉ាងល្អដោយមិនប្រែប្រួលអ្វីច្រើននោះទេ។

១. អ្នកនាង គង់ ចាន់ស្រីមុំ

ដូចប្រិយមិត្តអ្នកអានបានដឹងរួចមកហើយថា អ្នកនាងគង់ ចាន់ស្រីមុំ ទើបតែសម្រាលកូនស្រី គឹម សីហ៍មរកត កាលពីប៉ុន្មានសប្តាហ៍មុនកន្លងទៅនេះ។ អ្វីដែលទស្សនិកជនចាប់អារម្មណ៍នោះគឺ អ្នកនាងនៅតែមានសម្រស់ស្រស់ស្អាតមិនចាញ់កាលពីមិនទាន់ពរពោះនោះទេ។ អ្នកម្តាយសម័យទំនើបរូបនេះ នៅតែមានសម្រស់ទាក់ទាញមិនធម្មតា បើទោះបីជាមិនតុបតែងខ្លួនក៏ដោយ។

២.អ្នកនាង ចនច័ន្ទ លក្ខណា

តារាសម្តែងស្រីជើងចាស់ អ្នកនាង ចនច័ន្ទ លក្ខណា ត្រូវបានទស្សនិកជនសរសើរមិនដាច់ពីមាត់នោះគឺ ទាក់ទងនឹងការថែរក្សាសម្រស់ដ៏ប៉ុនប្រសព្វរបស់អ្នកនាង ទោះបីជាមានភាពមមាញឹកក្នុងការងារសិល្បៈ និងការងារយ៉ាងណា ក៏អ្នកនាងនៅតែមានសម្រស់ស្រស់ស្អាតនិងក្មេងជាងវ័យដដែល។ លើសពីនេះ អ្នកនាងនៅមានកូនស្រី ដែលជិតពេញរូបពេញរាងម្នាក់ទៀត ដែលមានសម្រស់មិនចាញ់អ្នកនាងប៉ុន្មានឡើយ។

៣. អ្នកនាង សឿ សុធារ៉ា

អ្នកនាង សឿ សុធារ៉ា បានឃ្លាតឆ្ងាយពីរង្វង់សិល្បៈជាយូរ បន្ទាប់ពីមានភាពមមាញឹកក្នុងគ្រួសារនិងមានកូនជាបន្តបន្ទាប់។ ក៏ប៉ុន្តែបើនិយាយពីសម្រស់វិញ ស្ទើរតែមិនចាញ់កាលពីនៅក្រមុំ និង ក្នុងកំឡុងពេលដែលអ្នកនាងប្រឡូកក្នុងវិស័យសិល្បៈឡើយ ត្បិតតែបច្ចុប្បន្ននេះ អ្នកនាង មានកូនទៅដល់២នាក់ទៅហើយនោះ។

៤. អ្នកនាងទូច ស្រី​ល័ក្ខណ៍

តារាស្រីសម្បុរស្រអែម ដែលមានស្វាមីជាជនជាតិបរទេស អ្នកនាង ទូច ស្រី​ល័ក្ខណ៍ នៅតែរក្សាសម្រស់បានយ៉ាងក្មេងជាងវ័យ និង ស្រស់ស្អាតដដែល ទោះជាអ្នកនាងមានភាពមមាញឹកក្នុងការងារសិល្បៈ និងការងារច្នៃម៉ូតសម្លៀកបំពាក់ពីសារ៉ុង យ៉ាងណាក៏ដោយ។ ម្យ៉ាងបើក្រឡេកមើលក្នុងគ្រួសារអ្នកនាងវិញ គឺមានភាពផ្អែមល្ហែម ដូចក្នុងរឿងអញ្ចឹង។

៥. អ្នកនាង ដា​ញ់ ម៉ូ​នី​កា

អតីតតារាសម្តែងដ៏មានប្រិយភាព អ្នកនាង ដា​ញ់ ម៉ូ​នី​កា ទទួលបានការសរសើរយ៉ាងច្រើនពីទស្សនិកជនទាំងក្រៅស្រុក និងក្នុងស្រុកពាក់ព័ន្ធនិងភាពក្មេងជាងវ័យ មិនចេះចាស់របស់អ្នកនាង។ ម្យ៉ាងទោះបី​ជាមាន កូនដល់ទៅ ២នាក់រួចហើយ ក៏អ្នក​ម្ដាយ​វ័យក្មេង​រូបនេះ នៅតែ​ស្រស់ស្អាត​មិន​ចាញ់​ពេល​កំពុង​ប្រឡូក​សិល្បៈ​ប៉ុន្មាន​ទេ ។

៦. អ្នកនាង សុខ សោម៉ាវត្តី

តារាសម្តែងនិងពិធីការនីវ័យក្មេងដែលមានឈ្មោះបោះសំឡេង កញ្ញា សុខសោម៉ាវត្តី ទោះបីជាមានភាពមមាញឹកជាខ្លាំងនិងការងារសិល្បៈ ក៍តារាស្រីកូន១រូបនេះនៅតែស្រស់ស្អាត មិនចាញ់សិល្បៈការនីក្មេងៗឯទៀតនោះទេ។ លើសពីនេះ ភាពប្រសព្វក្នុងការថែរក្សាសម្រស់ឲ្យនៅតែស្អាតឋិតថេររបស់អ្នកនាង រួមទាំងសមត្ថភាពសម្តែង បានធ្វើឲ្យអ្នកនាងកាន់តែមានប្រជាប្រិយភាពក្នុងវិស័យថតខ្សែភាពយន្តបែបយុវវ័យ និង ថតស្ពតពាណិជ្ជកម្មផ្សេងយ៉ាងច្រើនថែមទៀតផង៕