ចម្រៀង

តារាចម្រៀងខ្មែរស្រី.ប្រុសពីរូបតំណាងអោយប្រទេសកម្ពុជា បានអញ្ជើញចូលរួមការប្រគុំតន្រ្តីដ៍អស្ចារ្យ មួយនៅក្នុងប្រទេសឥណ្ឌូណេស៊ី។

By  | 

នៅថ្ងៃពុធទី០៨ ខែសីហាឆ្នាំ២០១៨ ខាងមុខនេះ តារាចម្រៀងខ្មែរពីរដួងគឺ លោក និមិត្ត (Ting Tong) និងកញ្ញាចំរើន សុភា និងធ្វើដំណើរទៅកាន់ កោះBelitungប្រទេសឥណ្ឌូណេស៊ី ដើម្បីចូលរួម ជាតារាកិត្តិយសក្នុងកម្មវិធី មហោស្របតន្រ្តីអន្តរជាតិប៉ាលីតុង។ មិនត្រឹមតែប៉ុណ្ណោះ តារាទាំងពីរ ដួងនិងធ្វើការបង្ហាញនូវ បទចម្រៀងថ្មី! ដែលជាស្នាដៃនិពន្ធដោយផ្ទាល់របស់អ្នកទាំងពីរ ក្នុងព្រឹត្តការណ៍ដ៏ឧឡារឹកនេះ។ គួរបញ្ជាក់ទៀតថា ការប្រគុំតន្រ្តីដ៍អស្ចារ្យនេះនិងធ្វើឡើងចាប់ពីថ្ងៃទី ០៩ រហូតដល់ ថ្ងៃទី ១២ ខែសីហាឆ្នាំ២០១៨នេះ ដែលមានការចូលរួមយ៉ាងច្រើនកុះករពីបណ្តា ប្រទេសជាច្រើន  រួមមាន ប្រទេស ម៉ាឡេស៊ី អូស្រ្តាលី សហរដ្ឋអាមេរិក កម្ពុជា និងសិង្ហបុរី ជាដើម។ល។

ហើយអ្វីដែលធ្វើអោយតារាចម្រៀងស្រី.ប្រុសកាន់តែមានភាពកក់ក្តៅនោះគឺមានវត្តលោក រ៉េមមី ហ៊ូ ដែលជាអតីតតារាចម្រៀងរ៉េបមួយរូបនៅសហរដ្ឋអាមេរិក ហើយសព្វថ្ងៃនេះលោកក៏ជាអ្នកច្នៃម៉ូដអន្តរ ជាតិដ៏ល្បីម្នាក់នៅសហរដ្ឋអាមេរិកនិងជា​ប្រធានគ្រប់គ្រងនៅក្នុងTMSនៃព្រះរាជាណាកចក្រកម្ពុជាផងដែរ។ យ៉ាងណាមិញ លោករ៉េមមី ហ៊ូ បានបង្ហាញ ពីអារម្មណ៍និងមានប្រសាសន៍មកកាន់ The LXC ទាំងទឹកមុខរីករាយថា៖« ខ្ញុំពិតជាមានកិត្តិយសខ្លាំងណាស់ ដែលបានដឹកនាំតារាចម្រៀងស្រីប្រុស ទាំងពីររូបនេះ ក៏ដូចជាទទួលបានការអញ្ជើញចូលរួមនៅក្នុងកម្មវិធី អន្តរជាតិដ៏ធំនេះ ខ្ញុំមាន មោទនភាព និងសង្ឃឹមថានៅថ្ងៃខាងមុខ តារាប្រុសស្រីកម្ពុជានិងមានវត្តមាននៅលើឆាក អន្តរជាតិ ល្បីៗកាន់តែច្រើនឡើងថែមទៀត ជាពិសេសធ្វើឲ្យ បណ្តាប្រទេសនានាបានស្គាល់ពី តម្លៃនៃសិល្បៈ វប្បធម៍ខ្មែរ។