ព័ត៌មាន ប៉ុប

ម្ចាស់ពាន The Voice Kid Cambodia ពេជ្រ ថៃ កំពុងជួបទុក្ខ!

By  | 

តារាចម្រៀងវ័យក្មេងដ៏ក្រមិចក្រមើមរបស់ផលិតកម្មរស្មីហង្សមាសកុមារ៉ា ពេជ្រ ថៃ កំពុងមាន ទុក្ខជាទម្ងន់ ខណៈលោកយាយ (ម៉ែចាស់)ជាទីស្រលាញ់តែម្នាក់ដែលបានបីបាច់ថែរក្សា ខ្លួនតាំងពីតូច ក្រូចឆ្មា បានទទួលមរណៈភាពកាលពីយប់ថ្ងៃទី ៦ ខែសីហាកន្លងទៅនេះ ក្នុងជន្មាយុ ៧៧ វស្សា។ កុមារ៉ាពេជ្រ ថៃ បានបង្ហោះសារទាំងទុក្ខសោកថា៖«ម៉ែចាស់របស់ថៃបានទទួលមរណៈភាពហើយ»។ យ៉ាងណាមិញបន្ទាប់ពីមានការបង្ហោះសារយ៉ាងក្តុកក្តួលនេះបានធ្វើឲ្យទស្សនិកជនមានភាពសោកសៅ និងចូលរួមរំលែកទុក្ខសោកដ៏ក្រៀមក្រំនេះ ជាពិសេសបានបង្ហោះសារលើកទឹកចិត្ត ដល់ពេជ្រ ថៃ កុំចុះចាញ់នឹងជីវិត ហើយខិតខំតស៊ូទៅមុខទៀត។

គួរបញ្ចាក់ទៀតថា មួយរយៈចុងក្រោយនេះគេសង្កេតឃើញថា កុមារ៉ាពេជ្រ ថៃ មានសភាពស្ងប់ ស្ងាត់នៅក្នុងអាជីពជាអ្នកចម្រៀង ដោយមិនសូវឃើញមានវត្តមាន រឺការបង្ហាញមុខ សម្តែងលើឆាក តន្ត្រីធំៗ និងបទចម្រៀងថ្មីរបស់ខ្លួន។ល។