ចម្រៀង

ការប្រកួតចម្រៀង រ៉េប និង ការបញ្ចេញក្បាច់រាំ ដ៏កម្រក្នុងទីក្រុងភ្នំពេញ

By  | 

ក្នុងពេលបច្ចុប្បន្ននេះ ចម្រៀងរ៉េប និង ការបញ្ចេញក្បាច់រាំបែប Freestyle បានក្លាយជាទីចាប់អារម្មណ៍របស់យុវវ័យក្នុងប្រទេសកម្ពុជា និង ទទួលបានការគាំទ្រយ៉ាងខ្លាំង។ ជាក់ស្តែង នៅថ្ងៃទី ១០ ខែសីហា ខាងមុខនេះ The Cool lounge នឹង ធ្វើកម្មវិធីប្រកួតប្រជែងមួយ ដែលមានឈ្មោះថា The Warm Up ដើម្បី ផ្តល់ឪកាសទៅដល់ អ្នកចម្រៀង រ៉េប ក្នុងស្រុក និង អ្នករាំ បានបញ្ចេញសមត្ថភាពរបស់ពួកគេ។ The Warm Up បានប្រាប់មកកាន់ The LXC ថា៖« គោលបំណងដ៏ចម្បងដែលបង្កើតកម្មវិធីនេះគឺ ដើម្បីបង្កើតសហគមន៍មួយដែលប្រមូលផ្តុំទៅដោយអ្នកដែលមានទេពកោសល្យ ជាពិេសេទៅលើផ្នែករាំ និង អ្នកដែលមានចំណូលចិត្តទៅលើវប្បធម៍ ចម្រៀងរ៉េប បូករួមនិង ការរាំបែប Freestyle ។

យ៉ាងណាមិញ ចំពោះថវិការដែលទទួលបាន ពួកយើងនឹងធ្វើការឧបត្ថមទៅកាន់អង្គការក្រៅរដ្ឋាភិបាលមួយដែលមានឈ្មោះថា Tiny  Toones ដែលជាអង្គការមើលថែរក្សាកុមារក្រីក្រដែល ឪពុកម្តាយមិនមានសមត្ថភាព បញ្ជូនពួកគេទៅសាលារៀន និងកុមារនៅតាមចិញ្ចើមផ្លូវដែលប្រព្រឹត្តរឿងមិនល្អ ដោយយកពួកគេមកបង្ហាត់បង្រៀន ភាសាអង់គ្លេស កុំព្យូទ័រ គណិតវិជ្ជា  រាំ និងចម្រៀងរ៉េបជាដើម។

អ្វីដែលពិសេសនោះគឺ និងមានការចូលរួមពីសំណាក់តារាចម្រៀងរបស់ផលិតកម្ម ក្លាបយ៉ាហ៊ែន  ក្រុមរាំ Polarix លោក Andrew Mam (បងប្រុសរបស់ កញ្ញា ឡូរ៉ាម៉ម) លោក Ben ដែលអ្នករាំមកពីទីក្រុង Los Angeles កញ្ញា Lisha  លោក Tuy Kay-Kay Sobil និង តារាកិត្តយសជាច្រើនទៀត។ល។ អ្វីដែលកាន់តែពិសេស កម្មវិធីនេះ អាចចូលរួមបានដោយសេរី និងចាប់ផ្តើមនៅ ម៉ោង 6 ល្ងាច ក្នុងហាង The Cool lounge ដែលស្ថិតនៅផ្ទះលេខ ១៣១B ផ្លូវ៤៤០ សង្កាត់ ទួលទំពូង២ រាជធានីភ្នំពេញ៕កុំភ្លេចណាចូលរួមទាំងអស់គ្នា!!!

រូបថត​÷ ហ្វេសប៊ុក The Cool Lounge