ព័ត៌មាន ប៉ុប

ពិតជាមិនធម្មតា ម្តាយនិងកូនបង្ហាញសម្រស់ជាមួយនិងក្រមាស្នាដៃកូនខ្មែរពិតជាស្រស់ស្អាតខ្លាំង

By  | 

អ្នកនាងយុគ ចិន្តាជាពិធីការិនីមួយរូប ដែលរវល់ខ្លាំងទាំងការងារនៅក្នុងសិល្បៈ និងការងារក្រៅសិល្បៈ ដូចជាក្នុងហាងកាត់ដេរ សំលៀកបំពាក់របស់អ្នកនាង។ បើទោះបីជាមានការរវល់ជាមួយនឹងការងារ នៅក្នុងហាងកាត់ដេរក៏ដោយ អ្នកនាង នៅតែមានពេលវេលាគ្រប់គ្រាន់​សម្រាប់ក្រុមគ្រួសារ ធ្វើដំណើរកំសាន្តទៅកាន់កន្លែងនានា។
ហេតុនេះហើយ នាពេលថ្មី ៗនេះ អ្នកនាងបានធ្វើដំណើរទៅកាន់ខេត្តសៀមរាបជាមួយកូនស្រីរបស់ខ្លួន។
ក្នុងនោះផងដែរអ្នកនាង និងកូនស្រីបានធ្វើការថតរូបយ៉ាងស្រស់ស្អាតជាមួយសំលៀកបំពាក់បែបក្រមា បូករួមនិងសម្រស់ធម្មជាតិនៅតាមវាលស្រែទៀតនោះ បានធ្វើអោយសម្រស់ម្តាយកូនទាំងពីរនាក់ពិតជាមានភាពទាក់ទាញខ្លាំង។
គួរបញ្ជាក់ផងដែរ អ្នកនាងយុគ ចិន្តា គឺជាពិធីការិនីមួយរូប ដែលមានប្រជាប្រិយខាងសំឡេងស្រទន់ សម្តីក៏ពិរោះ សមត្ថភាពការងារក៏មិនធម្មតា ឯសម្រស់វិញមិនចាញ់តារាមួយចំនួនក្នុងស្រុកឡើយ។

តោះ! មកមើលរូបភាពខាងក្រោមទាំងអស់គ្នា។