ព័ត៌មាន ប៉ុប

សម្តែងនៅកូរ៉េលើកទីមួយ! កញ្ញា វិរៈ និច្ច និយាយអ្វីខ្លះ?

By  | 

កាលពីថ្មីៗនេះ តារាចម្រៀងវ័យក្មេងសំលេងស្រទន់ គួរឲ្យស្រលាញ់របស់ផលិតកម្ម សាន់ដេ កញ្ញា វិរៈ និច្ច បានធ្វើដំណើរទៅសម្តែងជាលើកដំបូងក្នុង ឳកាសបុណ្យរដូវក្តៅរបស់ប្រទេសកូរ៉េ។ កញ្ញាបានធ្វើដំណើរទៅសម្តែងនៅ ខេត្ត ខ្វាងជូ និង ខេត្ត អានសាន ប្រទេសកូ

រ៉េ ដែលតំបន់ទាំងពីរ ជាតំបន់ដែលសម្បូរទៅដោយប្រជាជនខ្មែររស់នៅ។ កញ្ញា បានប្រាប់មកកាន់ THE LXC ថា៖«នេះជាលើកទីមួយដែលខ្ញុំបានសម្តែងជូនបងប្អូនខ្មែរយើងនៅប្រទេសកូរ៉េ ពួកគាត់ពិតជាមានភាពរួសរាយរាក់ទាក់និងទទួលពួកខ្ញុំយ៉ាងកក់ក្តៅ។ ម្យ៉ាង ទោះបីជាអាកាសធាតុនៅទីនោះក្តៅខ្លាំងយ៉ាងណាក៏ ពួកគាត់នៅតែមកចូលរួមនិងគាំទ្រសិល្បៈចម្រៀងខ្មែរយ៉ាងច្រើនកុះករ។ លើសពីនេះទៅទៀត តាមរយៈការជួបផ្ទាល់ជាមួយពុកម៉ែបងប្អូនខ្មែរនៅទីនោះ ខ្ញុំអាចនិយាយបានថា ពួកគាត់ពិតជាស្រលាញ់សិល្បៈចម្រៀងខ្មែរ និង ចង់ឲ្យតារាចម្រៀងនិងតារាសម្តែងជាតិទៅធ្វើការប្រគុំតន្រ្តីនៅទីនោះយ៉ាងខ្លាំង ជាពិសេសនៅពេលដែលពួកគាត់បានឈប់សម្រាក ដូចជាពេលមានបុណ្យជាតិកូរ៉េ ជាដើម»។

ទោះបីថា កញ្ញា វិរៈ និច្ច ជាតារាចម្រៀងវ័យក្មេងទើបតែប្រឡូកក្នុងសិល្បៈក៏ពិតមែន តែទឹកដមសំលេង គឺមិនចាញ់រៀមច្បងមុនៗឡើយ ជាពិសេសបូករួមទាំងសម្រស់ស្រស់ស្អាតយ៉ាងទាក់ទាញដ៏មាន មន្តស្នេហ៍របស់កញ្ញា ដែលជាហេតុធ្វើឲ្យកញ្ញាទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ទស្សនិកជន៕

Khmer Artist Virak Nich