ព័ត៌មាន ប៉ុប

ខ្មែរកាត់បារាំង Melia កាន់តែជោគជ័យក្នុងវិស័យ ម៉ូឌែល

By  | 

តារាម៉ូឌែលកូនខ្មែរកាត់បារាំងវ័យ ១៧ឆ្នាំ កញ្ញា Melia Constantin កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងលើ សមត្ថភាពបង្ហាញម៉ូដនិងសម្រស់ដ៏ស្រស់ស្រទន់គួរឲ្យស្រលាញ់របស់កញ្ញា ក្នុងមួយរយៈចុងក្រោយនេះ បន្ទាប់ពីបានបង្ហាញវត្តមានជាញឹកញាប់ក្នុងវិស័យសិល្បៈ។ ជាក់ស្តែងគេសង្កេតឃើញ កញ្ញា មានភាពមមាញឹកមែនទែន ទៅលើការថតស្ពតម៉ូដសម្លៀកបំពាក់ប្រពៃណី និងការថតស្ពតសម្លៀកបំពាក់សម័យថ្មី កាបូប ស្បែកជើង គ្រឿងអលង្ការ និងវត្ថុប្រើប្រាស់ផ្សេងៗ សម្រាប់ហាងដែលមានឈ្មោះល្បីៗ មួយចំនួនដូចជា Zendo Frog  The Karty corner Charles&Keith Penh lenh Jewelry និងហាងល្បីៗជាច្រើនទៀត។ល។ ជាពិសេសបើនិយាយអំពីជីវប្រវត្តិវិញ Melia ជាកូនខ្មែរ_បារាំង ដែលមានម្តាយជាជនជាតិខ្មែរ និង ឪពុកជាជនជាតិបារាំង ហើយកញ្ញាជាកូនទី២ក្នុងគ្រួសារ។ យ៉ាងណាមិញ កញ្ញា បានផ្លាស់មករស់នៅស្រុកខ្មែរបានប្រហែល៥ឆ្នាំ ក្រោយគ្រួសារ កញ្ញា បានមកប្រកបជំនួញមួយចំនួននៅទីនោះ។ ម្យ៉ាងដោយការស្រលាញ់វិស័យសិល្បៈខ្មែរ Melia ក៏បានប្រឡូកក្នុងសិល្បៈខ្មែរក្នុងនាមជាតារាបង្ហាញម៉ូតតែម្តង។ លើសពីនេះ ដោយសារការងារជាតារាម៉ូឌែលទទួលបានជោគជ័យ បច្ចុប្បន្ននេះ កញ្ញាក៏កំពុងឈានជើងប្រឡូកក្នុងវិស័យភាពយន្តថែមទៀត៕