ព័ត៌មាន ប៉ុប

កំព្រាឪពុកជាង១០ឆ្នាំ! ឥលូវនេះ អ៊ិន ចាន់រតនា ត្រូវបាត់បង់ម្តាយម្នាក់ទៀត

By  | 

អតីតបេក្ខភាពនៅក្នុងកម្មវិធី ផ្កាយរៈក្នុងសួនរបស់ទូរទស្សន៍អប្សរា លោក អ៊ិន ចាន់រតនា កំពុងជួបទុក្ខដ៏សែនក្រៀមក្រំ ដោយអ្នកម្តាយជាទីស្រលាញ់របស់លោក និង ជាសរសទ្រូងនៃគ្រួសារបាន ទទួលមរណៈភាព កាលពីព្រឹកថ្ងៃទី២៩ កន្លងទៅនេះ ក្នុងវ័យ៦១ ឆ្នាំ។ តារាចម្រៀងវ័យក្មេងរូបនេះ បានបង្ហោះសារទាំងក្តុកក្តួលក្នុងបណ្តាញសង្គមហ្វេសបុកថា៖«ស្រ្តីដែលអស្ចារ្យ ក្នុងជីវិតខ្ញុំថ្ងៃនេះទៅចោលខ្ញុំហើយ ឱអ្នកមានគុណជាទីស្រឡាញ់❤️❤️❤របស់កូនអើយ ប៉ាទៅចោលកូនម្នាក់ហើយ ឥឡូវម៉ាក់ទៅចោលកូន នឹងបងៗម្នាក់ទៀត កូនលែងបានហៅម៉ាក់ទៀតហើយលែងមានអ្នកជេកូនៗប្រដៅកូនៗអោយដើរផ្លូវល្អ😭😭ធ្វើមនុស្សល្អដូចមុនទៀតហើយ😭😭😭ពីថ្ងៃនេះទៅ កូនកំព្រា😞»។
យ៉ាងណាមិញ ចំពោះការបាត់បង់ដ៏ធំរបស់ លោក លើកនេះបានធ្វើឲ្យប្រិយមិត្ត ក្នុងសង្គមហ្វេសបុកបញ្ចេញនៅអារម្មណ៍សោកស្តាយ និងបានបង្ហោះសារចូលរួមរំលែកទុក្ខ ដោយជូនពរឲ្យវិញ្ញាណក្ខន្ធ អ៊ុំស្រីបានទៅកាន់សុគតិភពកុំបីឃ្លាងឃ្លាតឡើយ៕