ព័ត៌មាន ប៉ុប

អ្នកនាង ខាត់ សុឃីម ទៅគាំទ្រការសម្ដែងល្ខោនខោលទាំងគ្រួសារ

By  | 

តារាពហុជំនាញ អ្នកនាង ខាត់ សុឃីម ម្ចាស់បទ «រងារ» ដែលច្រៀងត្អូញត្អែអំពីកង្វះការគាំទ្រដល់សិល្បៈបុរាណនោះ បានទៅចូលរួមទស្សនាការសម្ដែងល្ខោនខោល ដោយផ្ទាល់ទាំងក្រុមគ្រួសារតែម្ដង កាលពីពេលថ្មីៗនេះ នៅឯរោងសិល្បៈសុវណ្ណភូមិ។

អ្នកនាង ខាត់ សុឃីម បានសរសេរនៅលើគណនីយហ្វេសប៊ុកថា «រោងគ្មានម៉ាស៊ីនត្រជាក់ គ្មានកៅអីVIP គ្មានភ្លើងគ្រប់ពណ៌ គ្មានសំលេងរំពង គ្មានពោតលីង មិនមែនជាកន្លែង Brand តែសប្បាយនឹងល្អមើលណាស់»។

អ្នកនាង ខាត់ សុឃីម គឺជាតារាស្រីដែលតែងចេញមុខឈឺឆ្អាលរឿងវប្បធម៌ ជាពិសេសគឺសិល្បៈបុរាណ។ ខណៈពេលថ្មីៗនេះមានការចែកចាយយ៉ាងផុសផុលអំពីល្ខោនខោល នៅតាមបណ្ដាញសង្គមនានា អ្នកនាងក៏បានចេញមុខអំពាវនាវឲ្យប្រជាពលរដ្ឋ ក៏ដូចជាយុវជន ទិញសំបុត្រ ចូលរួមទស្សនាការសម្ដែងដោយផ្ទាល់ ព្រោះជាការផ្ដល់កម្លាំងចិត្ត និងថវិការដល់សិល្បៈករដែលខិតខំ ហាត់រៀន និងសម្ដែង៕

រូបថតពីហ្វេសប៊ុកអ្នកនាង ខាត់​សុ​ឃី​ម