សិល្បៈករសិល្បៈការនីខ្មែរកំពុងតែមានភាពមមាញឹកយ៉ាងខ្លាំងក្នុងការហាត់សមសម្តែងសម្រាប់ការប្រារព្ធពិធីអបអរសាទរខួប១០ឆ្នាំ និងខួប១ឆ្នាំនៃការដាក់បញ្ចូលប្រាសាទព្រះវិហារ និងប្រាសាទតំបន់សំបូរព្រៃគុកជាសម្បតិ្តបេតិកភណ្ឌពិភពលោក ដែលបានធ្វើឡើងនៅល្ងាចថ្ងៃទី ១៥ ខែកក្តដានេះ នៅក្នុងបរិវេនពហុកីឡាដ្ឋានជាតិអូឡាំពិក។ គោលបំណងគឺដើម្បី រំលឹក និងដឹងគុណ ទៅដល់បុព្វបុរសខ្មែរដែលបានបន្សល់ទុកនៅសម្បិត្តដ៏មហាអស្ចារ្យ នេះសម្រាប់កូនចៅជំនាន់ក្រោយ។ គួរបញ្ចាក់ថា កម្មវិធីដ៏ឱឡារិកនេះបានប្រារព្ធឡើងជារៀងរាល់ឆ្នាំនិងមានការចូលរួមក្រោមអធិបតីភាពសម្តេច អគ្គមហាសេនាបតីតេជោហ៊ុនសែន និងសម្តេចកិត្តព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ប្រធានកាកបាទក្រហមកម្ពុជា...
កញ្ញា បេឡា រ៉ានី ខេមផេន (Bella Ranee Campen) កំពុងតែអញ្ជើញមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញដើម្បីអញ្ជើញចូលរួមក្នុងគម្រប់ខួប៣ឆ្នាំរបស់ស្ថានីយ៍ទូរទស្សន៍ភីអិនអិន PNN នាល្ងាចនេះ នៅឯផ្សារទំនើបអ៊ីអនទី២ សែនសុខ។ គ្រាន់តែតួឯកស្រីរឿង បុព្វេសន្និវាស មកដល់ព្រលានយន្តហោះភ្លាមៗនោះ មានប្រិយមិត្តគាំទ្រជាច្រើនចោមរោមជិតតែម្តង។ តោះទៅមើលទិដ្ឋភាពនៅឯព្រលានយន្តហោះទាំងអស់គ្នា។ បើសិនជាចង់ជួបកញ្ញា...
យុវតី ឈៀ សុជាតាដែលទើបតែបញ្ចប់ថ្នាក់វិទ្យាល័យមានគំនិតចង់បង្កើតសៀវភៅត្លុកដែលមាន ស្នាដៃគំនូរដែលពាក់ ព័ន្ធនឹង រឿងព្រេងនិទានខ្មែរដើម្បីធ្វើការបោះពុម្ពផ្សាយជាសាធារណៈ ប៉ុន្តែនៅមានចិត្តស្ទាក់ស្ទើរនៅឡើយ ព្រោះតែការ គាំទ្រ សិល្បៈគំនូរនៅមានកំរិតក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន ព្រមទាំងបទពិសោធន៍ក្មេងខ្ចី ក្នុង វិស័យមួយនេះ។ សុជាតា ដែលមានឈ្មោះហៅក្រៅថា អប្សរា (Apsvra)បានប្រាប់ The...
អាល់ប៊ុម «ឪឡឹក» របស់អ្នកចម្រៀងរ៉េបវ័យក្មេងប្រកបទៅដោយវហាស័ព្វកំប្លុកកំប្លែង កម្លោះស្បែកជើងផ្ទាត់ លោក ជុង សៀវភីន រឺ PEACE CHONG បានធ្វើការសម្ភោធន៍កាលពីថ្ងៃទី៣០ខែមិថុនាកន្លងទៅនេះដោយមានអ្នកគាំទ្រចូលរួមយ៉ាងច្រើនកុះករ។ ការតុបតែងឆាកដ៏ថ្មីស្រលាងនៅ Factory Phnom Penh ដោយមានភ្លើងចម្រុះពណ៌ គួបផ្សំជាមួយការសម្តែងដ៏រស់រវើករបស់សៀវភីន និងក្រុមការងារ បានធ្វើឲ្យអ្នកទស្សនាស្រែកហូរកញ្រ្ចៀវ រាំតាមចង្វាក់ភ្លេងរហូតដល់ចប់កម្មវិធី។...