Pop News

Charming! A foreign Star Sings Cambodian Music To Show Love

By  | 

តារាចំរៀងពីប្រទេសកាណាដា កញ្ញា សង់ដ្រីន(kanha sandrine) ត្រូវបានមហាជនស្គាល់តាមរយៈការបង្ហោះបទចម្រៀង ដែលច្រៀងជាភាសាខ្មែរជាច្រើនបទ កន្លងមកហើយ។ ហើយបទចំរៀងទាំងនោះ តែងតែទទួលបានការគាំទ្រពីសំណាក់មហាជនជានិច្ច ពីព្រោះតែវាប្លែកអារម្មណ៌នៅពេលដែលមានជនជាតិបរទេសយកបទចំរៀងរបស់ខ្មែរមកច្រៀងបែបនេះ។

ដោយសារតែទទួលបានការគាំទ្រ និង ការស្រលាញ់ប្រពៃណីវប្បធម៌របស់ខ្មែរនេះហើយ ទើប កញ្ញា សង់ដ្រីន(kanha sandrine) បានបង្ហាញពីវីដេអូចម្រៀងថ្មី ដែលជាបទភ្លេងការរបស់ខ្មែរ មានចំណងជើងថា “ម្លប់ដូង” ។ បទនោះដែរ កញ្ញា សង់ដ្រីន(kanha sandrine) ក៏បានស្លៀកសំលៀកបំពាក់ឈុតកូនក្រមុំ ក្នុងថ្ងៃរៀបមង្គលការទៀតផង នេះបញ្ជាក់ថា កញ្ញាពិតជាស្រឡាញ់វប្បធម៍ អរីយធម៍របស់ខ្មែរ។

គួររម្លឹកដែរថា នេះមិនមែនជាលើកទីមួយទេ ដែលតារាបរទេសរូបនេះច្រៀងជាភាសាខ្មែរ ហើយក៏មានបទចំរៀងជាភាសាខ្មែរជាច្រើនដូចជា បទ “ថើបអូនមួយខ្សឺត” “ចម្ប៉ាបាត់ដំបង”  “អូនឈប់រារែកទៀតហើយ” ជាដើម។ ហើយនៅមានបទចម្រៀងជាច្រើនទៀត។

តោះ! មកទស្សនាបទថ្មីរបស់កញ្ញា សង់ដ្រីន(kanha sandrine) ទាំងអស់គ្នា។