Pop News

Suong Sithoeun Is Battling The Big Movie Market

By  | 

ប្រិយមិត្តធ្លាប់ដឹងរួចមកហើយថា កញ្ញា សួង ស៊ីធឿន ជាអតីត  Freshie Girl ដែលទទួលបានទីផ្សារខ្ពស់ខាងផ្នែកថតភាពយន្តខ្នាតធំ ជាពិសេសទៅលើរឿងដែល ព្រឺព្រួចលងបន្លាចរន្ធត់ៗ។ ជាក់ស្តែងក្នុងមួយរយៈពេលចុងក្រោយនេះគេសង្កេតឃើញថា កញ្ញា ត្រូវបានជ្រើសរើសជាតួឯកស្រីក្នុងភាពយន្តខ្នាតធំដ៏រន្ធត់មួយចំនួន ដូចជា រឿង «ទារុណកម្មខ្មោច» រឿង«សសរកន្លោង» និង រឿង «វិញ្ញាណស្នេហ៍ជ្រែកបេះដូង» ជាដើម ដែលសុទ្ធតែជារឿង ខ្មោច ហើយគ្រោងនឹងចាក់ផ្សាយក្នុងពេលខាងមុននេះ។ យ៉ាងណាមិញ កាលពីថ្មីៗនេះ កញ្ញា ក៏ត្រូវបានផលិតកម្ម LD picture ជ្រើសរើសឲ្យសម្តែងជាតួឯកក្នុង ភាពយន្តបែបរន្ធត់ថ្មីមួយទៀតដែល មានចំណងជើងថា« ឯណាខ្មោច» និងបានធ្វើពិធីក្រុងពិលី សម្ភោធន៍កាលពីព្រឹកថ្ងៃសៅរ៍កន្លងទៅនេះ។ «ឯណាខ្មោច» ជាភាពយន្តខ្មោចបែបកំប្លែង ដែលមាន លាយឡំទាំងឈុតលងបន្លាច ឈុតឆាកកំប្លែងឲ្យទស្សនិកជនបានសើចសប្បាយ រំសាយអារម្មណ៍ និងព្រឺព្រួចក្នុងពេលតែមួយផងដែរ។ លើសពីនេះ «ឯណាខ្មោច» ជាខ្សែភាពយន្តដំបូងដែលផលិតកម្ម LD picture បានចាប់ដៃគូរគ្នាសហការគ្នាជាមួយផលិតករវ័យក្មេងមួយរូបដ៏សង្ហារ គឺលោក ចាន់ណា រ៉ូណាន់៕